상품상세 정보

뒤로가기

យកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រង

상품 정보
판매가 38400
할인판매가 38,400원 ( 38,400원 할인)
최적할인가
할인금액 총 할인금액 원
(모바일할인금액 원)
적립금
제휴적립금
배송방법 택배
배송비 3,000원 (50,000원 이상 구매 시 무료)
상품 추가설명 번역정보
월 렌탈 금액

(개월 기준)
  • 개월 / 월
구매방법
배송주기
정기배송 할인 save
  • 결제 시 : 할인
상품 옵션
배송
수량
down up
상품 목록
상품 정보 가격 삭제
총상품금액(수량) 0

할인가가 적용된 최종 결제예정금액은 주문 시 확인할 수 있습니다.

원제 : How to Stop Worrying and Start Living
국내서 명: 데일 카네기 자기관리론


លោកអ្នកប្រហែលជាធ្លាប់អានសៀវភៅ "វិធីនិយាយក្នុងចំណោមមហាជន" រួចខ្លះមកហើយ។  សៀវភៅ "យកឈ្នះក្តីទុក្ខ
សាងជីវិតស្រស់បំព្រង" នេះគឺជាស្នាដៃទី២ របស់ ដេល កានេហ្ស៊ី អ្នកនិពន្ធដ៏ល្បីល្បាញលើពិភពលោក ដែលក្រុមបោះពុម្ពម៉ាញប៊ុក្ស
យើងខ្ញុំបានយកមកប្រែសម្រួលជូនអ្នកអាន។
ព្រះពុទ្ធទ្រង់ត្រាស់ថា "មានរូបមានទុក្ខ" ក្មេងកើតចេញពីផ្ទៃម្តាយមកស្រែកយំកើតទុក្ខព្រោះឃ្លាន  ចំណែកម្តាយកើតទុក្ខខ្លាច
កូនកើតមកមានអវយវៈមិនគ្រប់គ្រាន់។  លុះពេលកូនកើតមកមានសភាវៈគ្រប់ហើយ  ក៏បានធូរចិត្តបន្តិច  តែទុក្ខក៏មានជាបន្តទៀតថា
មិនដឹងជាចិញ្ចឹមកូនឲ្យរស់ធំធាត់ក្លាយជាមនុស្សល្អ ឬជាយ៉ាងណា អាចចិញ្ចឹមខ្លួនរស់ដែរឬទេ ឬថានឹងមានអនាគតដូចម្តេច... ។ល។
ក្នុងមួយថ្ងៃៗ  មនុស្សយើងមានទុក្ខរាប់រយជំពូក។  ទុក្ខអាចប្រែក្លាយទៅជាការភ័យខ្លាច  ខ្លាចកូនទៅសេពគប់ជនពាល  ខ្លាច
គ្មានអង្ករច្រកឆ្នាំង  ខ្លាចប្រាក់ខែចាយមិនគ្រប់  ខ្លាចឈឺនេះឈឺនោះ  ខ្លាចសេដ្ឋកិច្ចធ្លាក់  ខ្លាចមានវិបត្តិនយោបាយ  ខ្លាចមានសង្រ្គាម...
ដែលតាមពិតការភ័យខ្លាចរបស់មនុស្សយើងគឺជារឿងធម្មតា  តែការភ័យខ្លាចមានពីរប្រភេទ គឺខ្លាចមានហេតុផលនិងខ្លាចគ្មានហេតុផល។
ពីសម័យបុព្វកាល  ពេលមនុស្សឮផ្គរលាន់ឬឃើញរន្ទះបាញ់ដើមឈើឆេះរាលដាល  ពួកគេក៏រត់ប្រាសអាយុ  នោះគឺខ្លាចដោយគ្មានហេតុផល។  លុះដល់សម័យក្រោយមកមនុស្សបានរៀនយល់ដឹងពីបាតុភូតធម្មជាតិ មានហេតុផលកាន់តែច្រើន  ទើបលែងភ័យខ្លាចតាមរបៀបដើម។  ប៉ុន្តែក៏នៅតែមានអ្នកភ័យខ្លាចបែបគ្មានហេតុផលច្រើនទៀតដែរក្នុងសម័យបច្ចុប្បន្ន ដូចជាខ្លាចខ្មោចព្រាយបិសាច ឬខ្លាចមន្តអាគមអូមអាមជាដើម  ហើយគេក៏ខំស្វះស្វែងរកវត្ថុស័ក្តិសិទ្ធិផ្សេងៗមកការពារដូចជាបន្តោងព្រះ  យ័ន្តគាថាជាដើម ដែលរាប់ថាជាជំនឿម្យ៉ាង។
ជំនឿគឺជាអ្វីដែលមិនងាយលុបបំបាត់បានឡើយ  ហើយអ្នកមានជំនឿបែបនេះតែងតែត្រូវអ្នកដទៃបោកប្រាស់បានដោយងាយដែលរាប់ថាការចង់បំបាត់ទុក្ខនិងក្តីភ័យខ្លាចរបស់ខ្លួនអាចបែរជានាំឲ្យកើតទុក្ខលើសដើមទៅវិញក៏មាន  ដោយសារចាញ់បោកពួកឆ្លៀតឱកាសទាំងនោះ។  ហេតុនេះការរកវិធីរំដោះទុក្ខទៅតាមវិធីដ៏ត្រឹមត្រូវទើបជាការរកប្រយោជន៍បានល្អបំផុត។  សៀវភៅនេះបានណែនាំឲ្យអ្នកអានរៀនស្វែងយល់ពីទុក្ខពិតប្រាកដថាវាជាអ្វី  ហើយដែលយើងនឹងរកឃើញថាទុក្ខសុទ្ធតែកើតមកពីខ្លួនឯងទាំងអស់។  នៅពេល
យើងបានឃើញរូបរាងទុក្ខពិតប្រាកដហើយ  នោះយើងក៏នឹងអាចរកមធ្យោបាយបំបាត់ទុក្ខទៅតាមរបៀបដែលបុគ្គលឆ្លាតៗគេធ្លាប់អនុវត្តបានជោគជ័យរួចមកហើយ។
លោក ដេល កានេហ្ស៊ី ដែលកាន់សាសនាគ្រិស្ទនិកាយរ៉ូម៉ាំងកាតូលិកយ៉ាងតឹងរ៉ឹង  តែបែរជាមករកឃើញវិធីរម្ងាប់ទុក្ខតាមបែបពុទ្ធទស្សនវិជ្ជាយ៉ាងច្រើនទៅវិញ គឺការរកឃើញទុក្ខដែលកើតចេញពីខ្លួនយើងនេះឯង។  ហេតុនេះការអានសៀវភៅ "យកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រង" នឹងផ្តល់ការយល់ដឹងដែលនឹងស្មានមិនដល់ដែលថា ទុក្ខកង្វល់គឺនៅតែត្រឹមចុងច្រមុះយើងប៉ុណ្ណោះ  រួមទាំងខ្លឹមសារគួរជាប់ចិត្តនៅក្នុងជំពូកនីមួយៗដែលពិតមានតម្លៃសម្រាប់លោកអ្នក និងដែលសូម្បីតែខ្ញុំមិនហ៊ានវាយតម្លៃដូចរៀមច្បង សុទ្ធ ប៉ូលីនដែលធ្លាប់វាយតម្លៃសៀវភៅមួយថា "ទម្ងន់សៀវភៅធ្ងន់ប៉ុនណាគឺស្មើនឹងមាសទម្ងន់ប៉ុណ្ណោះ"  អ្វីទេ  តែខ្ញុំគ្រាន់តែសុំអះអាងថា "ប្រាក់ដែលលោកអ្នកចំណាយទិញសៀវភៅមួយក្បាលនេះ នឹងធ្វើឲ្យលោកអ្នកចំណេញលើសពីតម្លៃសៀវភៅនេះរាប់រយពាន់ដង"។



상품 상세 정보
상품명 យកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រង
번역 서명 데일 카네기 자기관리론
정가 48,000원
판매가 38,400원
저자 Dale Carnegie
출판사 Mind Books
출판 연도 2022
ISBN 9789996309069
나라명 캄보디아
분류 일반
배송방법 택배
배송비 3,000원 (50,000원 이상 구매 시 무료)

결제 안내

배송 안내

  • 배송 방법 : 택배
  • 배송 지역 : 전국지역
  • 배송 비용 : 3,000원
  • 배송 기간 : 3일 ~ 7일
  • 배송 안내 :

교환/반품 안내

서비스문의 안내

상품사용후기

게시물이 없습니다

상품 Q&A

게시물이 없습니다

판매자 정보